សមត្ថកិច្ចចំរុះចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រស្រុកសង្កែ រិបអូសវត្ថុតាងមួយចំនួនបំផ្លាញចោល - គេហទំព័រ ស្ពានមរតក

Breaking

Tuesday, September 24, 2024

សមត្ថកិច្ចចំរុះចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រស្រុកសង្កែ រិបអូសវត្ថុតាងមួយចំនួនបំផ្លាញចោល

(បាត់ដំបង) កម្លាំងអធិការនគរបាលស្រុកសង្កែ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំតាប៉ុន និងកម្លាំងប៉ុស្តិ៍ឃុំកំពង់ព្រះ សហការជាមួយសហគមន៍ឃុំរកា បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទមួយកន្លែងក្នុងបទល្មើសជាក់ស្តែង។


កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចអូរលៀប ស្ថិតក្នុងភូមិឈូងតាដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានដកហូតវត្ថុតាង , សាច់មងប្រវែងប្រហែល ៤០០ម៉ែត្រ ,ឡុក០២គ្រឿង ,និងបង្គោល ១០០ដើម។


ក្រោយបញ្ចប់ការបង្ក្រាប វត្ថុតាងល្មើសខាងលើត្រូវបានសមត្ថកិច្ចជំនាញសម្រេចធ្វើការដុតបំផ្លាញចោលនៅនឹងកន្លែងផងដែរ៕






 

No comments:

Post a Comment

Pages